ជនជាតិចិនពីររូបត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១(ម១)

ពាក់ព័ន្ធករណីឆបោកអនឡាញ(Online Scam)។ នេះបើតាមដីកាបង្កាប់ឱ្យឃុំខ្លួនចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ ស សំណាង។ ជនជាតិចិនទាំងពីររូបមានទី១-ឈ្មោះ WANG ZONGQING និងទី២-ឈ្មោះ LIU DINGHUA។ ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំងប្រព្រឹត្តនៅចំណុចផ្ទះលេខ០២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៨០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោងនិងបក្ខពួកចំនួនជាង៥០០នាក់មកហើយ ដោយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងអតីតឧកញ៉ា លី…

ខេត្តត្បូងឃ្មុំ÷អាជ្ញាធរខេត្តត្បូងឃ្មុំ ព្យាយាមលាក់បាំងទីតាំងផលិតបារី និងឃ្លាំងស្តុកបារី ២កន្លែងនៅក្រុងសួង

ខេត្តត្បូងឃ្មុំ÷អាជ្ញាធរខេត្តត្បូងឃ្មុំ ព្យាយាមលាក់បាំងទីតាំងផលិតបារី និងឃ្លាំងស្តុកបារី ២កន្លែងនៅក្រុងសួងស្របពេលដែលកម្លាំងសមត្ថកិច្ចថ្នាក់ជាតិបានចុះឡោមព័ទ្ធទីតាំង ដែលជាក្តីរំពឹងថាអាចនឹងឈានដល់ការបិទដំណើរការចំពោះទីតាំងផលិតបារីនេះ។ យ៉ាងណាអាជ្ញាធរស្រុក-ខេត្ត ក៏ ដូចជាសមត្ថកិច្ចធ្វើហាក់ដូចជាមិនមានអ្វីកើតឡើងនិងព្យាយាមលាក់បាំង។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរធ្វើ ឲ្យប្រជាពលរដ្ឋយល់ច្រឡំថាប្រហែលជាមានប្រយោជន៍ណាមួយជាមួយថៅកែទីតាំងនោះហើយ។ អ្នកភូមិជ្រួយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានរងផលប៉ះពាល់ដោយក្លិនថ្នាំជក់លាយឡំជាមួយ នឹងក្លិននីកូទីន ដែលភាយចេញពីទីតាំងផលិតបារីគ្មានច្បាប់អនុញ្ញាត ១ កន្លែង ជាច្រើនឆ្នាំកន្លងមកហើយ តែអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាប នៅពេលនេះបានអបអរសាទរ ខណ:កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការ បានសហការជាមួយកម្លាំងចម្រុះ ឡោមព័ទ្ធបង្ក្រាបទីតាំងផលិតបារី និងព័ទ្ធឃ្លាំងស្តុកបារីលួចលាក់នៅក្បែរគ្នាកាលពីថ្ងៃទី៩ខែកុម្ភ: ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ទោ ចិន នី…

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញនិងអធិការដ្ឋាននគរបាលក្រុង/ស្រុក ពង្រឹងការងារសន្តិសុខសុវត្ថិភាពសង្គម និងដឹកទឹកចែកជូនពលរដ្ឋប្រើប្រាស់តាមជុំរំភាសឹក

បន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងផែនជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង/ស្រុក ត្រូវនាំគ្នាដឹកទឹកចុះចែកដល់ប្រជាពលរដ្ឋនៅតាមជុំរំភាសឹក ដែលពួកគាត់បានកំពុងស្នាក់នៅកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ចាំបាច់ចំពោះមុខ។ នៅរសៀលថ្ងៃអង្គារ៍នេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ, លោកវរសេនីយ៍ទោ វឹក វើន…

លោក ដូណាល់ ត្រាំ ហៅទូរសព្ទមកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជជែករឿងបញ្ឈប់ការបាញ់គ្នារវាងកម្ពុជា-ថៃ !

(ម៉ាឡេស៊ី)៖ លោក អាន់វ៉ា អីប្រាហ៊ីម បានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មីដែលមានរយៈពេល ៥ថ្ងៃមកហើយ។ នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះលើតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា បានប្រាប់លោក ត្រាំ អំពីភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ដោយពន្យល់ពីតួនាទីរបស់ម៉ាឡេស៊ី ក្នុងការជំរុញប្រទេសទាំងពីរឱ្យបញ្ឈប់ការបាញ់គ្នា ហើយត្រឡប់ទៅតុចរចាវិញ តាមរយៈកិច្ចសន្ទនាក៏ដូចជាយន្តការទ្វេភាគី និងអាស៊ាន។ លោកថា ម៉ាឡេស៊ីនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលស្ថានការណ៍ និងស្ដារស្ថិរភាពក្នុងតំបន់ ស្របតាមស្មារតីនៃអ្នកជិតខាងល្អរបស់អាស៊ាន។ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ម៉ាឡេស៊ី​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស…

ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកមាតុភូមិដោយសុខសុវត្ថិភាព

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំ ប្រតិភូ គ្រូ​បង្វឹក​ កីឡាករ ​និងកីឡាការិនី​ ក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព។ ដោយសារការព្រួយបារម្ភពីសុខសុវត្ថិភាពដល់អត្តពលិក កម្ពុជាសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តឈុន បុរី…

ថៃបានចេញសេចក្ដីថ្លែងការណ៍មួយនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយប្រកែកមិនទទួលយកអ្វីដែលកម្ពុជាលើកឡើងនោះទេ ជុំវិញបញ្ហាគ្រាប់មីននៅតំបន់ព្រំដែន។

តាមការចេញផ្សាយរបស់កាសែតថៃ The Nation ថៃបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសកម្ពុជាថារំលោភលើអនុសញ្ញាអូតាវ៉ា គឺថាកម្ពុជាបានដាក់មីនថ្មីនៅតាមបណ្ដោយព្រំដែន ដែលបណ្ដាលឱ្យទាហានរបស់គេជាច្រើននាក់រងរបួសធ្ងន់ធ្ងរ និងមានពិការភាពជាអចិន្ដ្រៃយ៍។ ដោយសារតែការមិនអស់ចិត្ដរបស់ខ្លួន ថៃបានទាំងជំរុញឱ្យមានការស៊ើបអង្កេតស្វែងរកការពិតដោយឯករាជ្យមួយ ដើម្បីធានាបាននូវតម្លាភាព។ រីឯរដ្ឋមន្ដ្រីការបរទេសថៃលោក Sihasak Phuangketkeow បានលើកពីមាត្រា៨នៃអនុសញ្ញាអូតាវ៉ា ទៅកាន់រដ្ឋភាគីនៃអនុសញ្ញាក្នុងកិច្ចប្រជុំលើកទី២២កាលពីម្សិលមិញនេះ ព្រមទាំងបានចាត់ទុកថាស្ថានភាពតំបន់ព្រំដែនកំពុងកើនកម្ដៅផងដែរ។ អ្វីដែលថៃបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ បានបង្ហាញជាថ្មីម្ដងទៀតថាថៃមិនព្រមទទួលយកការពិតនោះឡើយរឿងគ្រាប់មីននៅព្រំដែនជាមួយកម្ពុជា ទាំងដែលកម្ពុជាបានច្រានចោលការចោទប្រកាន់ និងបកស្រាយរាប់ភ្លេចដងហើយ។ នៅឯកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាកម្ពុជាបានសួរសំណួរមួយទៅកាន់អង្គប្រជុំទាំងមូលថា “ក្នុងប្រវត្តិសាស្ត្រនៃអនុសញ្ញានេះ តើប្រទេសណាដែលធ្លាប់ប្រើប្រាស់កម្លាំងយោធា វាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួន ដោយមូលហេតុឧប្បត្តិហេតុផ្ទះមីនដែលមិនទាន់បានស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់ផងនោះ?” ប៉ុន្តែចំពោះកម្ពុជាត្រូវទទួលរងគ្រោះដោយសារទង្វើបែបនេះប៉ុន្មានខែកន្លងមកហើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍បានរៀបរាប់ប្រាប់អង្គប្រជុំទៀតថា កាន់តែគួរឱ្យព្រួយបារម្ភនោះគឺរហូតមកដល់បច្ចុប្បន្នថៃនៅតែបន្តប្រើប្រាស់ការចោទប្រកាន់ដែលគ្មានការពិត…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

រាជធានីភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពី ការដកបទពិសោធន៍ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលប្រព្រឹត្តឡើងនៅសាលប្រជុំនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ ZOOM…

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តអំពាវនាវដល់ពលរដ្ឋ ចូលរួមសហការ រាយការណ៍មកសមត្ថកិច្ច តាមរយៈលេខ Hotline ៦៧០ ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន

រាជធានីពេញ ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពឲ្យសមត្ថកិច្ចធ្វើការបង្ក្រាប ខណៈថ្មីៗនេះកើតមានករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះសម្បែងដល់ផ្ទះអ្នកដទៃ និងបានធ្វើឲ្យមនុស្សស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មផងដែរ។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ឲ្យបានដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ការដុតបំផ្លាញផ្ទះសម្បែង និងបទល្មើសមួយចំនួន គឺកើតឡើងដោយសារការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ព្រោះថាគ្រឿងញៀនដែលកំពុងធ្វើការរាតត្បាតសព្វថ្ងៃភាគច្រើនជាគ្រឿងញៀនសំយោគ…

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបអំពី ករណីមន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ ដូចខាងក្រោម៖

១-អង្គហេតុ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង២០និង០០នាទី លោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានចុះល្បាតតាមភូមិសាស្ត្រ ដោយមានការឯកភាពពីលោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។ នៅវេលាម៉ោង២២និង០០នាទី បានប្រទះឃើញជនសង្ស័យកំពុងឆក់ត្រី នៅចំណុចភូមិពាមពពិល ឃុំរាប ស្រុកពារាំង ហើយក៏បានសំដៅទៅជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកនូវម៉ូតូ ១គ្រឿង ម៉ាកហុងដា C.125 ពណ៌ខ្មៅ ស្លាកលេខ ១M-៣០៣៣, ដុំឆក់ ១,…

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ…