ថៃបានចេញសេចក្ដីថ្លែងការណ៍មួយនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយប្រកែកមិនទទួលយកអ្វីដែលកម្ពុជាលើកឡើងនោះទេ ជុំវិញបញ្ហាគ្រាប់មីននៅតំបន់ព្រំដែន។

តាមការចេញផ្សាយរបស់កាសែតថៃ The Nation ថៃបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសកម្ពុជាថារំលោភលើអនុសញ្ញាអូតាវ៉ា គឺថាកម្ពុជាបានដាក់មីនថ្មីនៅតាមបណ្ដោយព្រំដែន ដែលបណ្ដាលឱ្យទាហានរបស់គេជាច្រើននាក់រងរបួសធ្ងន់ធ្ងរ និងមានពិការភាពជាអចិន្ដ្រៃយ៍។ ដោយសារតែការមិនអស់ចិត្ដរបស់ខ្លួន ថៃបានទាំងជំរុញឱ្យមានការស៊ើបអង្កេតស្វែងរកការពិតដោយឯករាជ្យមួយ ដើម្បីធានាបាននូវតម្លាភាព។ រីឯរដ្ឋមន្ដ្រីការបរទេសថៃលោក Sihasak Phuangketkeow បានលើកពីមាត្រា៨នៃអនុសញ្ញាអូតាវ៉ា ទៅកាន់រដ្ឋភាគីនៃអនុសញ្ញាក្នុងកិច្ចប្រជុំលើកទី២២កាលពីម្សិលមិញនេះ ព្រមទាំងបានចាត់ទុកថាស្ថានភាពតំបន់ព្រំដែនកំពុងកើនកម្ដៅផងដែរ។ អ្វីដែលថៃបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ បានបង្ហាញជាថ្មីម្ដងទៀតថាថៃមិនព្រមទទួលយកការពិតនោះឡើយរឿងគ្រាប់មីននៅព្រំដែនជាមួយកម្ពុជា ទាំងដែលកម្ពុជាបានច្រានចោលការចោទប្រកាន់ និងបកស្រាយរាប់ភ្លេចដងហើយ។ នៅឯកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាកម្ពុជាបានសួរសំណួរមួយទៅកាន់អង្គប្រជុំទាំងមូលថា “ក្នុងប្រវត្តិសាស្ត្រនៃអនុសញ្ញានេះ តើប្រទេសណាដែលធ្លាប់ប្រើប្រាស់កម្លាំងយោធា វាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួន ដោយមូលហេតុឧប្បត្តិហេតុផ្ទះមីនដែលមិនទាន់បានស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់ផងនោះ?” ប៉ុន្តែចំពោះកម្ពុជាត្រូវទទួលរងគ្រោះដោយសារទង្វើបែបនេះប៉ុន្មានខែកន្លងមកហើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍បានរៀបរាប់ប្រាប់អង្គប្រជុំទៀតថា កាន់តែគួរឱ្យព្រួយបារម្ភនោះគឺរហូតមកដល់បច្ចុប្បន្នថៃនៅតែបន្តប្រើប្រាស់ការចោទប្រកាន់ដែលគ្មានការពិត…

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧២ នៅស្ថានឯកអគ្គរាជទូតនៅទីក្រុងឡុងដ៍

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧២ (៩-វិច្ឆិកា-១៩៥៣ – ៩-វិច្ឆិកា-២០២៥) ដែលបានរៀបចំដោយស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ដោយមានការចូលរួមពីលោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស មន្រ្តីស្ថានទូត ប្រជាពលរដ្ឋខ្មែររស់នៅចក្រភពអង់គ្លេស សិស្ស និងនិស្សិតដែលកំពុងសិក្សានៅអង់គ្លេស ព្រមទាំងមិត្តភិក្តអង់គ្លេសសរុបច្រើនជាង៥០រូប។ ក្នុងឱកាសរំលឹកពីព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ…

ថៃបដិសេធការសម្រុះសម្រួលអន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន- reuters-25-7-2025 បាងកក៖ ក្រសួងការបរទេសថៃបាននិយាយនៅថ្ងៃសុក្រទី២៥ខែកក្កដានេះថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីប្រទេសទីបីដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យទីក្រុងភ្នំពេញបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជាបានផ្ទុះឡើងជាអរិភាពបើកចំហនៅទីតាំងជាច្រើននៅតាមជួរមុខ ជាមួយនឹងការផ្លាស់ប្តូរកាំភ្លើងធំក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។

ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ ក្រោយពីអាជីវកម្ម និងការដឹកជញ្ចូនទំនិញរបស់ពួកគេត្រូវបានផ្អាក និងខាតបង់យ៉ាងច្រើន។ ខាងក្រោមជាខ្លឹមសារការតវ៉ារបស់ប្រជាជនថៃ៖ យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ។ តើអ្នកយល់ពីពួកយើងខ្លះទេ? ហេតុការណ៍ដែលកើតឡើងនៅកន្លែងណា? ហេតុអ្វីមិនកែបញ្ហាឲ្យត្រូវកន្លែងនោះទៅ ។ ពួកយើងលក់ដូរជាមួយប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយបើទុកឱ្យនៅបែបនេះវានឹងខូចខាត ហើយបែកបាក់គ្នាបែបណាទៀត? ដោយ៖វែង បញ្ញា (ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ)