លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អំពីសភាពការណ៍សន្តិសុខ និងធ្វើការផ្សព្វផ្សាយនូវលិខិតបង្គាប់ការ ស្តីពីការចាត់តាំងក្រុមការងារព័ត៌មានទាន់ហេតុការណ៍ 

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយនូវអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ អំពីសភាពការណ៍សន្តិសុខ និងធ្វើការផ្សព្វផ្សាយនូវលិខិតបង្គាប់ការ ស្តីពីការចាត់តាំងក្រុមការងារ ព័ត៌មានទាន់ហេតុការណ៍ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយ មានការចូលរួមពី លោកលោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ ១៤ក្រុង ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *