ភ្នំពេញ៖ នៅថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក-លោកស្រីនាយរងប៉ុស្តិ៍ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស និងលោក ចាប ថន ប្រធានភូមិព្រះធាតុ តំណាងលោកចៅសង្កាត់រលួសបានចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាល ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង ៖
១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤-គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ជាពិសេសការងារទប់ស្កាត់បង្ក្រាបក្មេងទំនើង ដែលជាវិធានការក្ដៅរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ ៖ ក្នុងកម្មវិធីព្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន១២នាក់ ស្រី០៤នាក់៕