កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកជលគិរី..

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមាន​ការចង្អុល​ណែនាំ​ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំ​តម្រង់ទិសដោយផ្ទាល់ របស់​លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះថ្កូវ សហការជាមួយគណបញ្ជាការឯកភាពឃុំកោះថ្កូវ កងទ័ពជើងទឹក ប្រជាការពារ និងសហគមន៍នេសាទ ដឹកនាំដោយលោក ប៊ិន សុផាត មេឃុំកោះថ្កូវ និងលោកវរសេនីយ៍ត្រី សូត្រ សុផេត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះថ្កូវ ដែលមមានកម្លាំងសរុប ២៤នាក់ ចុះបង្ក្រាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងបានរុះរើរបាំងស្បៃមុង ១៤កន្លែង មានប្រវែង ១២១៥ម៉ែត្រ លូស្បៃមុង ១៤មាត់ និងបង្គោល ៩៥០ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងវិញចំនួន ៨០០គីឡូក្រាម ហើយសម្ភារៈដែលបានរុះរើត្រូវបានកាប់ឆ្កា និងដុតបំផ្លាញចោលនៅនឹងកន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *