ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ប្រគល់ជូនគ្រួសារវីរៈយុទ្ធជន ស្ថិតនៅគេហដ្ឋានក្នុងភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម…
នគរបាលប៉ុស្តិ៍រដ្ឋបាលរលួស ខណ្ឌដង្កោ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវតិ្ថភាព ក្នុងភូមិព្រះធាតុ
ភ្នំពេញ៖ នៅថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក-លោកស្រីនាយរងប៉ុស្តិ៍ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស និងលោក ចាប ថន ប្រធានភូមិព្រះធាតុ តំណាងលោកចៅសង្កាត់រលួសបានចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាល ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង ៖ ១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២-គ្មានបទល្មើស លួច ឆក់…
ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចាត់វិធានការក្តៅ ចំពោះក្មេងទំនើង និងដាក់បទបញ្ជា ឱ្យកម្លាំងជំនាញ ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស កាត់បន្ថយបទល្មើសក្នុងកំរិតអប្បបរិមា
ត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ច ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ រយៈពេល ៩ខែ និងទិសដៅបន្ត និងផ្សព្វផ្សាយផែនការការពារការប្រឡងមធ្យមសិក្សាទុតិយភូមិ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។ ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ…
ឧត្តមសេនីយ៍ទោ អ៊ិន សុង ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំថ្ងៃ ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE SYSTEM និងក្រុមការងារសម្អាតប្រាក់ និងផ្សព្វផ្សាយផែនការ ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
រាជធានីភំ្នពេញ ៖ ដោយទទួលបានការឯកភាព ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៍ប្រចាំថ្ងៃ ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE SYSTEM និងក្រុមការងារសម្អាតប្រាក់ និងផ្សព្វផ្សាយផែនការឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីលោកនាយការិយាល័យទាំង១១ មន្រ្តីនគរបាលយុត្តិធម៌ តាមបណ្តាក្រុមប្រតិបត្តិការ មន្រ្តីជំនាញទទួលការងាររដ្ឋបាល ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE…
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដាក់បញ្ជាកម្លាំងជំនាញបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ពិសេសនៅតាមទីតាំងសប្បាយដ្ឋាន និងអគារដែលមានហានិភ័យ
រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបទបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការរបស់រាជរដ្ឋាភិបាល ខណៈដែលនិន្នាកាលសកលមិនទាន់មានការថយចុះ នៃសកម្មភាពជួញដូរគ្រឿងញៀននេះនៅឡើយទេ។ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាន-អនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការ…
រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាពិព្រោះយោបល់ជាមួយសហគមអង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍នានាដែលធ្វើសកម្មភាពក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងអ្នកចូលរួមសរុបប្រមាណ២៦០នាក់ នៅបុរីរដ្ឋបាលខេត្តសាលប្រជុំ វ៉ី សំណាង ។ នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា វេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងអង្គការសង្គមស៊ីវិលនាពេលនេះ គឺស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកានេះឡើងដើម្បីស្ដាប់ពីបញ្ហាប្រឈមនានា សំណូមពរផ្សេង ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក…
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំមាសទី ១ និងលើកទិសដៅការងារឆមាសទី ២ ឆ្នាំ២០២៥
ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក…
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” ដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ,
( ភ្នំពេញ )៖ វគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” រៀបចំឡើងដោយក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មានទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ។ លោកជំទាវ អគ្គនាយិកា…
ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋ ដាំដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាល់បណ្តុះកូនឈើនានាទូទាំងប្រទេស
ដើម្បីឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់ក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ក្នុងនោះកូនត្នោតប្រមាណ ១លានដើម ជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» នៅក្នុងខែសីហា ឆ្នាំ២០២៥ នេះ នៅតាមន្ទីរបរិស្ថានរាជធានីខេត្តនានា ទូទាំងប្រទេស និងតាមថ្នាល់បណ្តុះកូនឈើ របស់មន្ទីរបរិស្ថាន ដៃគូអភិវឌ្ឍន៍ សប្បុរសជន សហគមន៍តំបន់ការពារធម្មជាតិ និងថ្នាល់បណ្តុះកូនឈើថ្នាក់តំបន់។ សាធារណជនអាចបន្តមកទទួលយកកូនឈើ តាមទីតាំង ដែលបង្កើតឡើង ចំនួន៥៥កន្លែងនៅទូទាំងប្រទេស ដោយមាន QR Code ភ្ជាប់ជាមួយ។ សូមបញ្ជាក់ថា…
