នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។ 

នៅក្នុងកិច្ចជំនួបនោះ សហរដ្ឋអាមេរិក បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើម របស់ ឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។ ឯកឧត្តមទាំងពីរ ក៏បានគូសបញ្ជាក់ ផងដែរថានឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។  សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។  លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា,…

កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL-03នេះទេ

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥– រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាល់ចោលព័ត៌មានភូតកុហក ពីសំណាក់ភាគីថៃ ដែលថា កម្ពុជាបានប្រើប្រាស់ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងថា «កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL-03នេះទេ»។ PHL-03 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចមានសមត្ថភាពបាញ់បានដល់ចម្ងាយដល់ទៅ ១៥០ គីឡូម៉ែត្រឯណោះ។

កងការពារព្រំដែនគោកលេខ ៤០២ បន្តចាត់កម្លាំងដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ(អូរស្មាច់)

តាមសេចក្តីរាយការណ៍កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army’s post អូរស្មាច់៖ នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងគ្រប់កងល្បាត ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់…

ករណីទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះតើអ្នកណាគួរទទួលខុសត្រូវ? ពីព្រោះគ្រាប់មីនផ្ទុះនៅក្នុងទឹកដីសៀម!

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា៖ បន្ទាប់ពីករណីទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមក បានមានការវិភាគផ្ទុយគ្នាពីភាគីសៀមខ្លះដែលថា គ្រាប់មីននោះជាសំណល់សង្គ្រាមចាស់ ប៉ុន្តែក្រុមផ្សេងទៀតថាជាគ្រាប់មីនទើបដាក់ថ្មី ពីព្រោះតំបន់នោះត្រូវបានសម្អាតមីនរួចរាល់ហើយ។ ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា ចំពោះសំណួរទាំងនេះ ការផ្ទុះគ្រាប់មីនបានកើតឡើងក្នុងទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់.!! 

កំលាំងមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់

ជាផ្នែកមួយនៃការអនុវត្តច្បាប់ និងការពារសន្តិសុខសង្គម កម្លាំងអាជ្ញាធរនៅកម្ពុជា ដឹកនាំដោយអង្គភាពបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានបន្តការចុះធ្វើអន្តរាគមន៍លើ ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលកំពុងពង្រីកសកម្មភាពយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងខេត្តនានា។ ក្នុងអំឡុងពេលថ្មីៗនេះ មានការចុះស្វែងរកនិងបង្ក្រាបនៅទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តជាប់ព្រំដែន ដោយបង្ក្រាបបានបណ្តាញល្បែងស៊ីសងធំៗ ដែលមានការចូលរួមពីបរទេសនិងជនជាតិខ្មែរ។ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១៥:៣០នាទីរសៀល កម្លាំងផែនជំនាញ បានចុះបង្ក្រាបទីតាំង អគារអនឡាញខុសច្បាប់១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាល បានធ្វើការឆែកឆេរ…

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមេដឹកនាំអាស៊ាន និងពិភពលោក ទទួលស្គាល់អំពីអ្វីដែលលោក ថាក់ស៊ីន បានសារភាព ពាក់ព័ន្ធអំពើឧក្រិដ្ឋកម្មនៅថៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅថ្ងៃទី ១៣ កក្កដានេះបានអំពាវនាវឲ្យមេដឹកនាំអាស៊ាន និងពិភពលោកទទួលស្គាល់នូវអ្វីដែលលោក ថាក់ស៊ីន ស៊ីនវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានសារភាពពាក់ព័ន្ធនឹងបញ្ហា​ឧក្រិដ្ឋកម្មឆបោក អនឡាញ និងលាងលុយខុសច្បាប់ នៅប្រទេសថៃ។ដូចការលើកឡើងរបស់សម្តេចកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាធា្លប់មានប្រព័ន្ធច្បាប់សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាធា្លប់មានប្រព័ន្ធច្បាប់សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រសិលាចារិកបានបង្ហាញថាប្រទេសកម្ពុជាមានច្បាប់សម្រាប់ គ្រប់គ្រង និងដឹកនាំប្រទេសតាំងពីសម័យហ្វូណនរហូតដល់សម័យកាលនៃទំនើបភាវូបនីយកម្ម ច្បាប់ ខ្មែរតាមបែបបារាំងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ដែលកាលនោះច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ ដែលមានឧត្តមានុភាពគ្រប់គ្រងលើអំណាចទាំងអស់ រួមទាំង អំណាចរបស់ព្រះមហាក្សត្រផងដែរ។ ការលើកឡើងរបស់សម្តេចធិបតីដូចនេះធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបន្តថា ផ្អែកតាមសិលាចារិកនៅសម័យអង្គរព្រះមហាក្សត្របានលើកតម្កើងព្រះធម្មសាស្ត្រជាច្បាប់កំពូល និងគោរពប្រតិបត្តិតាមរាជបវេណី ដោយតម្កល់លើព្រះសិរសារបស់ព្រះអង្គ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងអំឡុងនៃជម្លោះព្រំដែនកម្ពុជា និងថៃ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ក្នុងជម្លោះកម្ពុជា-ថៃ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញផ្នែកព័ត៌មាន តាមបណ្តាអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងព័ត៌មាន ដើម្បីរួមគ្នាផលិត ផ្សព្វផ្សាយព័ត៌មាន បានលឿនរហ័ស មានប្រភពច្បាស់លាស់ ត្រឹមត្រូវ ឆ្លើយតបទាន់ពេលវេលាចំពោះសភាពការណ៍នៃការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា ជាពិសេសផ្តល់សុវត្ថិភាពព័ត៌មានដល់សាធារណជន៕ ប្រភព៖ ទទក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង។

ខេត្តព្រៃវែង៖ ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃ តាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា សម្ដេចតេជោ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ

នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ ។ សម្តេចតេជោបានមានប្រសាសន៍ថា កម្លាំង សុខភាពសម្ដេច មានជាធម្មតា ដោយសារសម្ដេចបានហ្វឹកហាត់រៀនសូត្រស្នាក់នៅជាមួយព្រះសង្ឃក្នុងវត្ត និងធ្វើជាទាហាននឹងបានឆ្លងកាត់សភាពការរាប់រយជំពូកកន្លងមក។ សម្តេចបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់…