ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានទទួលអគារថ្មីស្រឡាង សម្រាប់បំរើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំ-សង្កាត់ ក្រោមគម្រោងរបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ ២០២៥

ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមទទួលអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១២ ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ពិធីនេះប្រគល់ទទួលក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម ជាប្រធានក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការរង លោកឧត្តមសេនីយ៍ត្រី…

នគរបាលខេត្តស្ទឹងត្រែង បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ឈានទៅបន្តបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០១និង៤២នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) នៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចេញចូលអាហារដ្ឋានទឹករាំស្ថិតនៅ ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ លុះដល់វេលាម៉ោង ១២ និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល…

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ប៉ុនប៉ងប្រព្រឹត្តអំពើ ហិង្សាដោយចេតនា

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ប៉ុនប៉ងប្រព្រឹត្តអំពើ ហិង្សាដោយចេតនា (គំរាមកាប់នឹងកាំបិតបុ័ងតោ) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣នឹង៥០នាទី រំលងអធ្រាត្រ ត្រង់ចំណុចភោជនីយ៍ដ្ឋានដៃអូន ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ទួន ឡង់ឌី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបជាងភ្លើង ស្នាក់នៅផ្ទះជួល ស្ថិតនៅ…

លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវ ដល់សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារ នគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះធ្វើការផ្សព្វផ្សាយអប់រំអំពី ច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវ យ៉ាងទូលំទូលាយ ជូនដល់លោកគ្រូ អ្នកគ្រូ និងជាពិសេសគឺ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់។ ​យុទ្ធនាការអប់រំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ជំរុញការយល់ដឹង និងពញ្ញាក់ស្មារតីដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ អំពី បទប្បញ្ញត្តិ និងកាតព្វកិច្ចក្នុងការចូលរួម គោរពច្បាប់ចរាចរណ៍…

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកជលគិរី..

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមាន​ការចង្អុល​ណែនាំ​ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំ​តម្រង់ទិសដោយផ្ទាល់ របស់​លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះថ្កូវ សហការជាមួយគណបញ្ជាការឯកភាពឃុំកោះថ្កូវ កងទ័ពជើងទឹក ប្រជាការពារ និងសហគមន៍នេសាទ ដឹកនាំដោយលោក ប៊ិន…

គណៈប្រតិភូសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ Texas​ បានអញ្ជេីញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប​

ខេត្តសៀមរាប៖ នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តមវេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និង ឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia បានមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដោយមានការទទួលការស្វាគន៍យ៉ាងកក់ក្តៅពី លោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់…

អភិបាលខេត្តកំពង់ស្ពឺ៖ បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិដណ្តើមបាននិទ្ទេសA នឹងទទួលបានរង្វាន់លើកទឹកចិត្ត

អភិបាលខេត្តកំពង់ស្ពឺ៖ បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិដណ្តើមបាននិទ្ទេសA នឹងទទួលបានរង្វាន់លើកទឹកចិត្ កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នឹងផ្តល់រង្វាន់ដល់បេក្ខជនទាំងឡាយណាដែលទទួលបាននិទ្ទេសA នៅក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥ នាសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ការលើកឡើងដូចនេះ ក្នុងពេលដែលឯកឧត្តមបណ្ឌិតអញ្ជើញបើកវិញ្ញាសារប្រឡង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងនៃវិទ្យាល័យកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា…

លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកថវិកាប្រគល់ជូនគ្រួសារវីរៈយុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក

ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ប្រគល់ជូនគ្រួសារវីរៈយុទ្ធជន ស្ថិតនៅគេហដ្ឋានក្នុងភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម…

នគរបាលប៉ុស្តិ៍រដ្ឋបាលរលួស ខណ្ឌដង្កោ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវតិ្ថភាព ក្នុងភូមិព្រះធាតុ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក-លោកស្រីនាយរងប៉ុស្តិ៍ នៃប៉ុស្តិ៍​នគរបាលរដ្ឋបាលរលួស និងលោក ចាប ថន ប្រធានភូមិព្រះធាតុ តំណាងលោកចៅសង្កាត់រលួសបានចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាល ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង ៖ ១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២-គ្មានបទល្មើស លួច ឆក់…

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចាត់វិធានការក្តៅ ចំពោះក្មេងទំនើង និងដាក់បទបញ្ជា ឱ្យកម្លាំងជំនាញ ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស កាត់បន្ថយបទល្មើសក្នុងកំរិតអប្បបរិមា

ត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃស្នងការដ្ឋាន លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ច ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ រយៈពេល ៩ខែ និងទិសដៅបន្ត និងផ្សព្វផ្សាយផែនការការពារការប្រឡងមធ្យមសិក្សាទុតិយភូមិ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។ ថ្លែងក្នុងកិច្ចប្រជុំ លោក​ឧត្តមសេនីយ៍ទោ…