( ភ្នំពេញ )៖ វគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” រៀបចំឡើងដោយក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មានទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ។ លោកជំទាវ អគ្គនាយិកា…
Author: neaksor
ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋ ដាំដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាល់បណ្តុះកូនឈើនានាទូទាំងប្រទេស
ដើម្បីឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់ក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ក្នុងនោះកូនត្នោតប្រមាណ ១លានដើម ជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» នៅក្នុងខែសីហា ឆ្នាំ២០២៥ នេះ នៅតាមន្ទីរបរិស្ថានរាជធានីខេត្តនានា ទូទាំងប្រទេស និងតាមថ្នាល់បណ្តុះកូនឈើ របស់មន្ទីរបរិស្ថាន ដៃគូអភិវឌ្ឍន៍ សប្បុរសជន សហគមន៍តំបន់ការពារធម្មជាតិ និងថ្នាល់បណ្តុះកូនឈើថ្នាក់តំបន់។ សាធារណជនអាចបន្តមកទទួលយកកូនឈើ តាមទីតាំង ដែលបង្កើតឡើង ចំនួន៥៥កន្លែងនៅទូទាំងប្រទេស ដោយមាន QR Code ភ្ជាប់ជាមួយ។ សូមបញ្ជាក់ថា…
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អំពីសភាពការណ៍សន្តិសុខ និងធ្វើការផ្សព្វផ្សាយនូវលិខិតបង្គាប់ការ ស្តីពីការចាត់តាំងក្រុមការងារព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយនូវអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ អំពីសភាពការណ៍សន្តិសុខ និងធ្វើការផ្សព្វផ្សាយនូវលិខិតបង្គាប់ការ ស្តីពីការចាត់តាំងក្រុមការងារ ព័ត៌មានទាន់ហេតុការណ៍ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់…
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចជំនួបនោះ សហរដ្ឋអាមេរិក បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើម របស់ ឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។ ឯកឧត្តមទាំងពីរ ក៏បានគូសបញ្ជាក់ ផងដែរថានឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា,…
កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL-03នេះទេ
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥– រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាល់ចោលព័ត៌មានភូតកុហក ពីសំណាក់ភាគីថៃ ដែលថា កម្ពុជាបានប្រើប្រាស់ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងថា «កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL-03នេះទេ»។ PHL-03 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចមានសមត្ថភាពបាញ់បានដល់ចម្ងាយដល់ទៅ ១៥០ គីឡូម៉ែត្រឯណោះ។
ថៃបដិសេធការសម្រុះសម្រួលអន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន- reuters-25-7-2025 បាងកក៖ ក្រសួងការបរទេសថៃបាននិយាយនៅថ្ងៃសុក្រទី២៥ខែកក្កដានេះថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីប្រទេសទីបីដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យទីក្រុងភ្នំពេញបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជាបានផ្ទុះឡើងជាអរិភាពបើកចំហនៅទីតាំងជាច្រើននៅតាមជួរមុខ ជាមួយនឹងការផ្លាស់ប្តូរកាំភ្លើងធំក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។
កងការពារព្រំដែនគោកលេខ ៤០២ បន្តចាត់កម្លាំងដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ(អូរស្មាច់)
តាមសេចក្តីរាយការណ៍កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army’s post អូរស្មាច់៖ នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងគ្រប់កងល្បាត ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់…
ករណីទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះតើអ្នកណាគួរទទួលខុសត្រូវ? ពីព្រោះគ្រាប់មីនផ្ទុះនៅក្នុងទឹកដីសៀម!
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា៖ បន្ទាប់ពីករណីទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមក បានមានការវិភាគផ្ទុយគ្នាពីភាគីសៀមខ្លះដែលថា គ្រាប់មីននោះជាសំណល់សង្គ្រាមចាស់ ប៉ុន្តែក្រុមផ្សេងទៀតថាជាគ្រាប់មីនទើបដាក់ថ្មី ពីព្រោះតំបន់នោះត្រូវបានសម្អាតមីនរួចរាល់ហើយ។ ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា ចំពោះសំណួរទាំងនេះ ការផ្ទុះគ្រាប់មីនបានកើតឡើងក្នុងទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់.!!
កំលាំងមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់
ជាផ្នែកមួយនៃការអនុវត្តច្បាប់ និងការពារសន្តិសុខសង្គម កម្លាំងអាជ្ញាធរនៅកម្ពុជា ដឹកនាំដោយអង្គភាពបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានបន្តការចុះធ្វើអន្តរាគមន៍លើ ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលកំពុងពង្រីកសកម្មភាពយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងខេត្តនានា។ ក្នុងអំឡុងពេលថ្មីៗនេះ មានការចុះស្វែងរកនិងបង្ក្រាបនៅទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តជាប់ព្រំដែន ដោយបង្ក្រាបបានបណ្តាញល្បែងស៊ីសងធំៗ ដែលមានការចូលរួមពីបរទេសនិងជនជាតិខ្មែរ។ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១៥:៣០នាទីរសៀល កម្លាំងផែនជំនាញ បានចុះបង្ក្រាបទីតាំង អគារអនឡាញខុសច្បាប់១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាល បានធ្វើការឆែកឆេរ…