សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅថ្ងៃទី ១៣ កក្កដានេះបានអំពាវនាវឲ្យមេដឹកនាំអាស៊ាន និងពិភពលោកទទួលស្គាល់នូវអ្វីដែលលោក ថាក់ស៊ីន ស៊ីនវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានសារភាពពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆបោក អនឡាញ និងលាងលុយខុសច្បាប់ នៅប្រទេសថៃ។ដូចការលើកឡើងរបស់សម្តេចកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក…
Author: neaksor
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាធា្លប់មានប្រព័ន្ធច្បាប់សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាធា្លប់មានប្រព័ន្ធច្បាប់សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រសិលាចារិកបានបង្ហាញថាប្រទេសកម្ពុជាមានច្បាប់សម្រាប់ គ្រប់គ្រង និងដឹកនាំប្រទេសតាំងពីសម័យហ្វូណនរហូតដល់សម័យកាលនៃទំនើបភាវូបនីយកម្ម ច្បាប់ ខ្មែរតាមបែបបារាំងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ដែលកាលនោះច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ ដែលមានឧត្តមានុភាពគ្រប់គ្រងលើអំណាចទាំងអស់ រួមទាំង អំណាចរបស់ព្រះមហាក្សត្រផងដែរ។ ការលើកឡើងរបស់សម្តេចធិបតីដូចនេះធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបន្តថា ផ្អែកតាមសិលាចារិកនៅសម័យអង្គរព្រះមហាក្សត្របានលើកតម្កើងព្រះធម្មសាស្ត្រជាច្បាប់កំពូល និងគោរពប្រតិបត្តិតាមរាជបវេណី ដោយតម្កល់លើព្រះសិរសារបស់ព្រះអង្គ…
ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ ក្រោយពីអាជីវកម្ម និងការដឹកជញ្ចូនទំនិញរបស់ពួកគេត្រូវបានផ្អាក និងខាតបង់យ៉ាងច្រើន។ ខាងក្រោមជាខ្លឹមសារការតវ៉ារបស់ប្រជាជនថៃ៖ យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ។ តើអ្នកយល់ពីពួកយើងខ្លះទេ? ហេតុការណ៍ដែលកើតឡើងនៅកន្លែងណា? ហេតុអ្វីមិនកែបញ្ហាឲ្យត្រូវកន្លែងនោះទៅ ។ ពួកយើងលក់ដូរជាមួយប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយបើទុកឱ្យនៅបែបនេះវានឹងខូចខាត ហើយបែកបាក់គ្នាបែបណាទៀត? ដោយ៖វែង បញ្ញា (ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ)
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងអំឡុងនៃជម្លោះព្រំដែនកម្ពុជា និងថៃ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ក្នុងជម្លោះកម្ពុជា-ថៃ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញផ្នែកព័ត៌មាន តាមបណ្តាអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងព័ត៌មាន ដើម្បីរួមគ្នាផលិត ផ្សព្វផ្សាយព័ត៌មាន បានលឿនរហ័ស មានប្រភពច្បាស់លាស់ ត្រឹមត្រូវ ឆ្លើយតបទាន់ពេលវេលាចំពោះសភាពការណ៍នៃការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា ជាពិសេសផ្តល់សុវត្ថិភាពព័ត៌មានដល់សាធារណជន៕ ប្រភព៖ ទទក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ
នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ ។ សម្តេចតេជោបានមានប្រសាសន៍ថា កម្លាំង សុខភាពសម្ដេច មានជាធម្មតា ដោយសារសម្ដេចបានហ្វឹកហាត់រៀនសូត្រស្នាក់នៅជាមួយព្រះសង្ឃក្នុងវត្ត និងធ្វើជាទាហាននឹងបានឆ្លងកាត់សភាពការរាប់រយជំពូកកន្លងមក។ សម្តេចបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់…